Friday, March 4, 2016

ម៉ូនីទ័រSamsung CF591 ផ្តល់ល្បឿនពន្លឺ4ms (GTG) អេក្រង់កោង!


04 March, 2016 / 11 ម៉ោងមុន
image
ឧបករណ៍អេឡិចរបស់ក្រុមហ៊ុន Samsung ទទួលបានការគាំទ្រយ៉ាងខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ ទាំងទូរទឹកកក ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ ហើយឧបករណ៍ទាំងនេះសុទ្ធសឹងនាំមកជាមួយបច្ចេកវិទ្យាទាន់សម័យ និងមានលក្ខណៈសម្បូរបែប។
ក្រុមហ៊ុន Samsung បានវិលមកបង្ហាញនូវម៉ូនីទ័រថ្មីបំពាក់អេក្រង់កោងប្រភេទ LCD  ទំហំ 27 អ៊ីង។ វាជាម៉ូនីទ័រជំនាន់ថ្មីដែលបាននាំមកជាមួយបច្ចេកវិទ្យា AMD FreeSync ជាសមត្ថភាពបំបាត់ភាពរអាក់រអួល និងបច្ចេកវិទ្យាពន្លឺ  VA LED-backlight។ លើអេក្រង់របស់ម៉ូនីទ័រផ្តល់ភាពច្បាស់ត្រជាក់ភ្នែកមានកម្រិត 1920 x 1080 ភិចសែល និងផ្តល់សមាមាត្រទំហំ 3000:1។ កម្រិតពន្លឺរបស់វាមានទំហំ 250 cd/m2 និងផ្តល់ល្បឿនពន្លឺ4ms (GTG) រួមជាមួយការ View  លើអេក្រង់មានកម្រិត178/178​ដឺក្រេ។
បច្ចេកវិទ្យាទំនើបដ៏សម្បូរបែបរបស់ក្រុមហ៊ុន Samsung ប្រភេទ Flicker-Free មានសមត្ថភាពការពារភ្នែករបស់អ្នកមិនឱ្យក្រហាយ។ លើសពីនេះ ម៉ូនីទ័ CF591ក៏បានបំពាក់ប្រព័ន្ធបំពងសម្លេងខាងក្នុងរួចជាស្រេច ថែមទាំងមានភ្ជាប់ផត 1x D-Sub, 2x HDMI 1.4 និង  1x DisplayPort 1.2។
សូមបញ្ជាក់ថា  Samsung CF591 បានដាក់លក់នៅប្រទេសប៉ែកអ៊ឺរ៉ុប សហរដ្ឋអាមេរិច និងបន្តលក់នៅតំបន់អាស៊ីក្នុងខែមីនា។ ប៉ុន្តែសម្រាប់តម្លៃលក់របស់ម៉ូនីទ័រនេះមិនទាន់បានបញ្ជាក់នៅឡើយទេ។ 

imageimageimage

No comments:

Post a Comment