Friday, March 4, 2016

ក្រុមហ៊ុន HP មានក្រាហ្វិកច្បាស់ទាក់ទាញចិត្តអ្នកលេងហ្គេមតែម្តង

ក្រុមហ៊ុន HP បានបង្ហាញកុំព្យូទ័រដៃជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា ZBook 15u G3។ ZBook 15u G3 ត្រូបានរចនាឡើងយ៉ាងយកចិត្តទុកដាក់អមដោយការបំពាក់ និងភ្ជាប់សមត្ថភាពពិសេសៗ។
កុំព្យូទ័រនេះបំពាក់អេក្រង់ទំហំ 15.6 សមស្របសម្រាប់ការងារក្នុង និងក្រៅការិយាល័យ ដែលអេក្រង់របស់វាជាប្រភេទ Full HD មានកម្រិតស្តងដា IPS UWVA។ កុំព្យូទ័រនេះត្រូវបានភ្ជាប់ឈីប Intel Core i7-6500U dual-core មានល្បឿន 2.50GHz ធ្វើឱ្យដំណើរការក្នុងម៉ាស៊ីនអស់មានលក្ខណៈកាន់តែប្រសើរ។ សម្រាប់ផ្ទុកទិន្ន័យ កុំព្យូទ័រនេះមានភ្ជាប់ក្រហ្វិក AMD FirePro W4190M ល្បឿនលឿនសមស្របសម្រាប់អ្នកចូលចិត្តលេងហ្គេមអនឡាញ ឬហ្គេមកុំព្យូទ័រផ្សេងៗ។
image

កុំព្យូទ័រនេះមានសមត្ថភាពផ្ទុកទិន្ន័យរបស់់អ្នកបានច្រើនគ្រប់ប្រភេទ ដោយភ្ជាប់មេម៉ូរ៉ីទំហំ 512 GB Z Turbo Drive PCIe SSD និងភ្ជាប់អង្គចងចាំទំហំ 4 RAM។
ក្រៅពីនេះ កុំព្យូទ័រនេះមានភ្ជាប់ផតផ្សេងៗជាច្រើនដូចជា៖ ផតសម្រាប់ប្រើកាត SD/SDHC/SDXC  ផត 3x USB 3.0  និងថ្មលីចូម cell ចំនួនបី និងមានប្រព័ន្ធបំពង់បំពងសម្លេងខាងក្នុងរួចជាស្រេច។ សម្រាប់មុខងារចែកចាយឯកសារ វាមានភ្ជាប់បណ្តាញដូចជា WiFi 802.11ac និង  Bluetooth 4.2 LE ។

No comments:

Post a Comment