Sunday, March 13, 2016

Chandasim With our targeted ad campaigns, advertisers can use any of the data points below, to communicate with you. Increase the stats, and improve your ranking, to appeal to more advertisers, and earn more!


Chandasim
With our targeted ad campaigns, advertisers can use any of the data points below, to communicate with you. Increase the stats, and improve your ranking, to appeal to more advertisers, and earn more!
AD FILTER:
onChandasim only accepts ads from $0.10
Sex Male
Country:

Payment Processors:
Bitcoin
PayPal
Bonus Ad Points: 210139
Proven Traffic Value: $112.68846 Rank: #16573
Ad purchases: $60.95 Rank: #35565
Referral Commissions: $0.00 Rank: #1 with 1 referrals, 1 currently active
Paid Ad Interactions: $9.54655 Rank: #91546 from 127 paids ad interactions
Money Gaming Volume: $5.66 Rank: #1 with 55 plays, 1 games
BAP Gaming Volume: 3194479 BAPs Rank: #6735 with 3721 plays, 6 games
Money Games Played: Rank: Details:
The Coin Flip Game#2962$5.66 total bets; 55 plays; max play: $0.50
BAP Games Played: Rank: Details:
The Coin Flip Game#44053191491 BAPs total bets; 3696 plays; max play: 50000 BAPs
Las Vegas scratch#4950100 BAPs total bets; 9 plays; max play: 20 BAPs
Money Slots#11101113 BAPs total bets; 5 plays; max play: 5 BAPs
Paper Town Flip#839850 BAPs total bets; 3 plays; max play: 20 BAPs
Roulette#10448025 BAPs total bets; 1 plays; max play: 25 BAPs
Super Slots#10822800 BAPs total bets; 7 plays; max play: 400 BAPs
SUPER USER UPGRADES
PURCHASE DATE EXPIRY DATE TYPE 1% ADS RECEIVED
05-03-2016 04:30:0619-03-2016 04:30:06Super User - Mega Upgrade4 ($6.11)
05-03-2016 03:38:0319-03-2016 03:38:03Super User - Mini Upgrade8 ($0.08)
BULK ADS ------ DELIVERED / OF TOTAL ------
Campaign ID 728*90 lmp 125*125 lmp Clicks Status
BA-59901750/00/0266/50Delivered
BA-59899730/00/0145/50Delivered
BA-59899720/00/01934/1300Delivered
BA-59896060/00/0215/50Delivered
BA-59892760/00/01940/250Delivered
BA-59863440/00/0165/100Delivered
BA-59859920/00/01162/1000Delivered
BA-59859740/00/0103/50Delivered
BA-59859530/00/088/50Deliver

Thursday, March 10, 2016

Payment methods:

 

Currency:

 
Deposit amount:
You get:
10 000
= 15 000
vipconditional
5 000
= 7 150
vipconditional
3 000
= 4 200
vipconditional
1 000
= 1 360
500
= 665
250
= 325
100
= 127
50
= 63
30
= 38
20
= 25
10
= 13

Amount:
Bonus-code:

You get: 127 (bonus +27%)

SSL certified

Friday, March 4, 2016

ការស្លាប់របស់ ពលពត


ក្រុម ISIS គំរាមប្រធានក្រុមហ៊ុន Facebook និង Twitter


02 March, 2016 / 2 ថ្ងៃមុន
By: Chan Virak Singha

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានបង្ហោះវីដេអូគំរាមកំហែងដល់លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្តាញសង្គម Facebook  និងលោក  Jack Dorsey នាយកប្រតិបត្តិបណ្តាញសង្គម Twitter ​កាលពីពេលថ្មីៗនេះ។
សារគាំទ្រមួយបានបង្ហាញឡើង និងរូបថតពីរសន្លឹករបស់លោកទាំង ២ ដែលត្រូវធ្លុះធ្លាយដោយសារការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ក្រុមភេរវករឧទ្ទាមអ៊ីស្លាម IS បាននិយាយថា ពួកគេនឹងធ្វើការវាយប្រហារប្រសិនបើគណនីពួកគេត្រូវបានហាមឃាត់ចេញពីបណ្តាញសង្គមទាំងពីរនេះ។ ក្រុមភេរវករឧទ្ទាមអ៊ីស្លាម IS ​បានប្រើបណ្តាញសង្គមទាំងពីរនេះដើម្បីឃោសនា និងទាក់ទាញសមាជិកថ្មីក្នុងយុទ្ធនាការរបស់ខ្លួន។ ក្រោយពីមានសកម្មភាពឃោសនាផ្សេងៗ សកម្មភាពអ្នកគាទ្ររបស់ក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម​មានចំនួនកើនឡើង និងធ្វើការគាំទ្រយ៉ាងផុសផុល។ 

image

  Facebook និង Twitter បានដំណើរការយុទ្ធនាការមួយដើម្បីប​ញ្ឈប់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងអ្នកគាំទ្រក្រុមនេះពីការប្រើប្រាស់បណ្តាញសង្គមទាំង។  ក្រុមជីហាដនិយាយថា ពួកគេបាន hack និងគ្រប់គ្រងគណនី Facebook ចំនួន ១០.០០០ គណនី និង Group Facebook ចំនួន ១៥០ Group និងគណនី Twitter ចំនួន ៥.០០០ នាក់។
image
រូបភាពវីដេអូបានបង្ហាញអំពីសារ និងរូបថតរបស់លោកទាំង ២ 
ក្រុមភេរវកម្មបានឱ្យដឹងថា ខ្លួននឹងសងសឹកប្រសិនបើក្រុមហ៊ុនទាំងនេះបញ្ឈប់ពួកគេក្នុងការប្រើប្រាស់បណ្តាញសង្គមទាំងនេះ។ ក្រុមឧទ្ទាម IS ក៏បានចំអកដល់បណ្តាញសង្គម Twitter និង Facebook ថា ខ្លួននឹងបង្កើតគណនីថ្មីចំនួន ១០ ផ្សេងទៀតគ្រប់ពេលដែលគណនី ១ របស់ពួកគេត្រូវបានបិទនោះ។
សាររបស់ក្រុមគាំទ្រក្នុងការព្រមាន Twitter និង Facebook 
image

វីធីបិទកុំឱ្យកម្មវិធី Safari គាំងលើ iPhone, iPad ឬ Mac


05 February, 2016 / 28 ថ្ងៃមុន

អ្នកប្រើប្រាស់ iPhones, iPads and Macs ជាច្រើនបានជួបប្រទះនឹងការគាំង Safari browser នៅពេលប្រើរបារ address។  វាជាបញ្ហាដែលបានចោទឡើងលើទូរស័ព្ទ និងកុំព្យូទ័រ។
បញ្ហានេះបណ្តាលមកពីមូលហេតុមខងារស្វែងរក search suggestions របស់ Safari។  នៅពេលដែលអ្នកប្រើប្រាស់វាយបញ្ចូល URL ក្រុមហ៊ុន Apple នឹងផ្ញើរអ្វីដែលអ្នកបានវាយបញ្ចូលទៅកាន់ server របស់ខ្លួន ហើយវានឹងផ្ញើរត្រលប់មកវិញដោយផ្តល់លក្ខណៈស្វែងរកស្វ័យប្រវត្ត។
 image
គំនិតនេះ គឺមានបំណងចង់ឱ្យដំណើរការចូលវ៉ិបសាយរហ័ស ប៉ុន្តែវាបែរជាបង្ករឱ្យមានលក្ខណៈខ្វះចន្លោះក្នុង server ដែលជាមូលហេតុនាំឱ្យ Safari គាំង។
របៀបបិទ
នៅខណៈពេលដែលអ្នកកំពុងរង់ចាំ ការជួសជុលជាផ្លូវការ នៅមានវិធីមួយទៀតដែលអ្នកអាចការពារមិនឱ្យ iPhone, iPad ឬ Mac របស់អ្នកគាំងបាន។
ដំបូង អ្នកត្រូវចូលទៅក្នុង Settings លើ iPhone ឬ iPad ចុចលើពាក្យ Safari។ បន្ទាប់មកទៀតអ្នកនឹងឃើញពាក្យ 'Safari Suggestions' ទាញវាបិទវិញ (turn it to off)។
image

image
ក្រៅពីនេះ នៅមានវិធីសាស្រ្តមួយទៀត ដែលអ្នកអាចប្រើ Private Browsing mode ដើម្បីការពារបានផងដែរ។  ដើម្បីអនុវត្តរបៀបនេះ អ្នកត្រូវចូលទៅ  Safari  និងចុចលើពាក្យ  Tab icon ដែលស្ថិតនៅផ្នែកខាងស្តាំគៀនខាងក្រោម  រួចជ្រើសយកពាក្យ Private ឬបើមិនដូចច្នេះ អ្នកអាចប្រើ browser  របស់ Chrome ជំនួសសិន
ក៏បាន។
សូមបញ្ជាក់ថា បញ្ហានេះកើតមានឡើងតែលើស្មាតហ្វូន ឬថេប្លេតដែលប្រើ iOS 9.2, iOS 9.2.1  និង iOS 9.3 beta ហើយប្រព័ន្ធប្រតិបត្តិទាំងនេះពុំទាន់មានកាលបរិច្ឆេទកំណត់ update នៅឡើយទេ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន Apple កំពុងស្វែងរកដំណោះស្រាយជូនអ្នកប្រើប្រាស់។
សូមរង់ចាំតាមដានពីការដោះស្រាយរបស់ក្រុមហ៊ុន Apple ជាបន្ត។

ម៉ូនីទ័រSamsung CF591 ផ្តល់ល្បឿនពន្លឺ4ms (GTG) អេក្រង់កោង!


04 March, 2016 / 11 ម៉ោងមុន
image
ឧបករណ៍អេឡិចរបស់ក្រុមហ៊ុន Samsung ទទួលបានការគាំទ្រយ៉ាងខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ ទាំងទូរទឹកកក ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ ហើយឧបករណ៍ទាំងនេះសុទ្ធសឹងនាំមកជាមួយបច្ចេកវិទ្យាទាន់សម័យ និងមានលក្ខណៈសម្បូរបែប។
ក្រុមហ៊ុន Samsung បានវិលមកបង្ហាញនូវម៉ូនីទ័រថ្មីបំពាក់អេក្រង់កោងប្រភេទ LCD  ទំហំ 27 អ៊ីង។ វាជាម៉ូនីទ័រជំនាន់ថ្មីដែលបាននាំមកជាមួយបច្ចេកវិទ្យា AMD FreeSync ជាសមត្ថភាពបំបាត់ភាពរអាក់រអួល និងបច្ចេកវិទ្យាពន្លឺ  VA LED-backlight។ លើអេក្រង់របស់ម៉ូនីទ័រផ្តល់ភាពច្បាស់ត្រជាក់ភ្នែកមានកម្រិត 1920 x 1080 ភិចសែល និងផ្តល់សមាមាត្រទំហំ 3000:1។ កម្រិតពន្លឺរបស់វាមានទំហំ 250 cd/m2 និងផ្តល់ល្បឿនពន្លឺ4ms (GTG) រួមជាមួយការ View  លើអេក្រង់មានកម្រិត178/178​ដឺក្រេ។
បច្ចេកវិទ្យាទំនើបដ៏សម្បូរបែបរបស់ក្រុមហ៊ុន Samsung ប្រភេទ Flicker-Free មានសមត្ថភាពការពារភ្នែករបស់អ្នកមិនឱ្យក្រហាយ។ លើសពីនេះ ម៉ូនីទ័ CF591ក៏បានបំពាក់ប្រព័ន្ធបំពងសម្លេងខាងក្នុងរួចជាស្រេច ថែមទាំងមានភ្ជាប់ផត 1x D-Sub, 2x HDMI 1.4 និង  1x DisplayPort 1.2។
សូមបញ្ជាក់ថា  Samsung CF591 បានដាក់លក់នៅប្រទេសប៉ែកអ៊ឺរ៉ុប សហរដ្ឋអាមេរិច និងបន្តលក់នៅតំបន់អាស៊ីក្នុងខែមីនា។ ប៉ុន្តែសម្រាប់តម្លៃលក់របស់ម៉ូនីទ័រនេះមិនទាន់បានបញ្ជាក់នៅឡើយទេ។ 

imageimageimage

បាស់បំពងសម្លេងរបស់ Sony រាងតូចបំពងលឺខ្លាំង

03 March, 2016 / 1 ថ្ងៃ មុន
image
ក្រុមហ៊ុន Sony បានបង្ហាញបាស់ថ្មីរបស់ខ្លួនមួយទៀតដែលជាប្រភេទបាសប្រើប្រព័ន្ធប្លូធូ។ បាស់នេះមានទំហំតូច រាងចុកោណកែង មានរហ័សនាមថា h.ear go។ វាជាបាស់ដែលអាចបំពងសម្លេងបានខ្ពស់ ជាពិសេសវាជាបាសប្លូធូដែលពុំបាច់ប្រើប្រាស់ខ្សែររញេរញៃ។ ប្រព័ន្ធសម្លេងរបស់វាមានប្រព័ន្ធ NFC ដែលប្រើ Wireless ដើម្បីភ្ជាប់បាសនេះ ហើយវាថែមទាំងមានផត micro-USB និងរន្ធដោតកាស 3.5mm ដ៏ប្រសើរ។
លក្ខណៈពិសេសមួយចំនួនផ្សេងទៀតរបស់បាស់ ដូចជាវាមានថ្មលីចូលដែលកាន់ថ្មបានរហូតដល់ទៅ 12 ម៉ោង សម្រាប់ចាក់បទចម្រៀងបន្តៗគ្នាជាច្រើនបទ។  h.ear go មានបង្កប់ឌីណាម៉ូម៉ែតប្រវែង 35mm ដែលភ្ជាប់ប្លូធូ Bluetooth 3.0។
ទំហំនៃរាងចតុកោណកែងរបស់វាគឺ W204mm x D60mm x H62mm និងមានទម្ងន់ត្រឹមតែ 790​ ក្រាម។ Sony h.ear go នឹងមានវត្តមានលើទីផ្សារចាប់ពីថ្ងៃទី 16 ខែមេសាខាងមុខនេះ។ 
imageimageimageimage

ក្រុមហ៊ុន HP មានក្រាហ្វិកច្បាស់ទាក់ទាញចិត្តអ្នកលេងហ្គេមតែម្តង

ក្រុមហ៊ុន HP បានបង្ហាញកុំព្យូទ័រដៃជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា ZBook 15u G3។ ZBook 15u G3 ត្រូបានរចនាឡើងយ៉ាងយកចិត្តទុកដាក់អមដោយការបំពាក់ និងភ្ជាប់សមត្ថភាពពិសេសៗ។
កុំព្យូទ័រនេះបំពាក់អេក្រង់ទំហំ 15.6 សមស្របសម្រាប់ការងារក្នុង និងក្រៅការិយាល័យ ដែលអេក្រង់របស់វាជាប្រភេទ Full HD មានកម្រិតស្តងដា IPS UWVA។ កុំព្យូទ័រនេះត្រូវបានភ្ជាប់ឈីប Intel Core i7-6500U dual-core មានល្បឿន 2.50GHz ធ្វើឱ្យដំណើរការក្នុងម៉ាស៊ីនអស់មានលក្ខណៈកាន់តែប្រសើរ។ សម្រាប់ផ្ទុកទិន្ន័យ កុំព្យូទ័រនេះមានភ្ជាប់ក្រហ្វិក AMD FirePro W4190M ល្បឿនលឿនសមស្របសម្រាប់អ្នកចូលចិត្តលេងហ្គេមអនឡាញ ឬហ្គេមកុំព្យូទ័រផ្សេងៗ។
image

កុំព្យូទ័រនេះមានសមត្ថភាពផ្ទុកទិន្ន័យរបស់់អ្នកបានច្រើនគ្រប់ប្រភេទ ដោយភ្ជាប់មេម៉ូរ៉ីទំហំ 512 GB Z Turbo Drive PCIe SSD និងភ្ជាប់អង្គចងចាំទំហំ 4 RAM។
ក្រៅពីនេះ កុំព្យូទ័រនេះមានភ្ជាប់ផតផ្សេងៗជាច្រើនដូចជា៖ ផតសម្រាប់ប្រើកាត SD/SDHC/SDXC  ផត 3x USB 3.0  និងថ្មលីចូម cell ចំនួនបី និងមានប្រព័ន្ធបំពង់បំពងសម្លេងខាងក្នុងរួចជាស្រេច។ សម្រាប់មុខងារចែកចាយឯកសារ វាមានភ្ជាប់បណ្តាញដូចជា WiFi 802.11ac និង  Bluetooth 4.2 LE ។

អ្នកអាចខលវីដេអូរនិយាយគ្នាជាក្រុមតាម WhatsApp




អ្នកអាចជជែកគ្នាដោយមានសមាជិកកាន់តែច្រើនលើ WhatsApp ដោយដំណាលគ្នានេះដែរត្រូវមានកម្មវិធីមួយទៀតដែលត្រូវបានគេស្គាល់ថាជា Booyah ដែលជាកម្មវិធីមានដំណើរការបានលើ iPhone និងទូរស័្ពព្ទប្រើប្រព័ន្ធប្រតិបត្តិការ  Android។​
របៀបបង្កើតវីដេអូរខលជាក្រុម
Booyah ជាកម្មវិធីឥតគិតថ្លៃដែលមានក្នុង Google Play Store ឬ Apple App Store  ដែលអាចឱ្យអ្នកខលជាវីដេអូរលើ Contact របស់ what up បាន ប៉ុន្តែត្រូវប្រកដថាអ្នកដែលទទួលការហៅចូលក៏មានតម្លើងកម្មវីធីនេះដែរ។ កម្មវិធីនេះមិនមែនប្រើប្រាស់ធម្មតាៗនោះទេ អ្នកអាចតម្លើងវាលើទូរស័ព្ទប្រើ Android  ឬ  iOS ក្រោយពីតម្លើងរួចវានឹងចូលទៅកាន់បញ្ចូទំនាក់ទំនង
WhatsApp របស់អ្នក។ យោងតាមការអនុញ្ញាតពី Android កម្មវិធីនេះទាំមទាឱ្យអ្នកចូលទៅបើក រូបថត តន្ត្រី ឯកសារ កាមេរ៉ា និងមីក្រូហ្វូន Wi-Fi ហើយត្រូវមានអ៊ិនធើណេតពេញ។
ក្រោយពីអ្នកតម្លើងកម្មវិធីនេះហើយ អ្នកនឹងអាចខលទៅគ្នាច្រើនជាវីដែអូតាមរយៈបញ្ចី Wi-Fi របស់អ្នក។​ ដើម្បីបង្កើតការខលនេះបានទាល់តែអ្នកប្រើប្រាស់ទាំងអស់មានតម្លើងកម្មវិធី Booyah និងWhatsApp លើទូរស័ព្ទរបស់ខ្លួន។